រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារប្រទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ 

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង - ảnh 1រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup និងលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ (រូបថត៖ qdnd.vn)
នាថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចទទួលជាផ្លូវការ រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សា ការងារដើម្បីផ្លាស់ប្ដូរអំពីស្ថានភាពសន្តិសុខក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
អំពីបណ្ហាសន្តិសុខនៅសមុទ្រ ទាក់ទិននឹងសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីរបាន ឯកភាពថា ភាគីពាក់ព័ន្ធត្រូវគោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ហើយពន្លឿនឲ្យឆាប់សម្រេចដំណាក់កាលដំបូងនៃការ ចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវ ការដោះស្រាយរាល់ការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី។ ក្នុងវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាម វៀតណាមសង្ឃឹមថា ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) នឹងបន្តយកចិត្តទុកដាក់ជំរុញកិច្ច សហប្រតិបត្តិការ និងជួយវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដូច ជា ប្រព្រឹត្តិកម្មសារធាតុគីមីពុល/ឌីអុកស៊ីនដែលនៅសេសសល់ក្រោយសង្គ្រាម; ជួយ ឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយគ្រាប់បែកមីន សារធាតុគីមីពុល/ឌីអុកស៊ីន។
ស្ដីពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តបង្កើនការ ពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសយន្តការ ដែលដឹកនាំដោយអាស៊ាន; ក៏ដូចជាសកម្មភាពពហុភាគីដែលរៀបចំដោយភាគី នីមួយៗ។ បញ្ចប់កិច្ចពិភាក្សាការងារ រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសក្ខីភាពនៅពិធី ប្រគល់ ឯកសារសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម-កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ