រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមវាយតំលៃចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមវាយតំលៃចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅរុស្ស៊ី - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh និងសមភាគីរុស្ស៊ី លោក Sergei Shoigu (Image: Vietnamplus)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី នាថ្ងៃទី ៩ សីហា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh បាន ឆ្លើយ
សម្ភាសបណ្ដាស្ថាប័នសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីអំពីលទ្ធផលនៃដំណើរ
ទស្សនកិច្ចនេះនិងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យបច្ចេកទេស យោធា រវាង
វៀតណាមនិងរុស្ស៊ី។ រដ្ឋមន្ត្រី Phung Quang Thanh បានឲ្យដឹងថា៖ ដោយឈរលើទំ
នាក់ទំនងដៃគូរយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់គណៈប្រតិភូវៀតណាម
គឺសំដៅអនុវត្តរាល់ការព្រមព្រៀងជាន់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេស
លើវិស័យការពារប្រទេស បច្ចេកទេស-យោធា។ ភាគីទាំង ២ បានឯកភាពទស្សនៈ
អំពីសារៈសំខាន់និងការចាំបាច់សហប្រតិបត្តិ ការឲ្យកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយ
ថ្ងៃ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា ផលប្រយោជរបស់ប្រជាជននៃប្រទេសទាំង ២។​
ភាគីទាំង ២ ក៏បានឯកភាពអំពី កិច្ចសន្យាលក់ទិញអាវុធដែលត្រូវបានចុះហត្ថលេខា
ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ