រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិចិន

(VOVWORLD) - នាល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានមក ដល់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជា តិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADMM Retreat) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM+) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និង អាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។

បន្ទាប់ពីមកដល់ខេត្តសៀមរាប លោករដ្ឋមន្ត្រី Phan Van Giang បានជួបជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពស្នើឲ្យ ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថ កិច្ចនៃភាគីទាំងពីរ ដើម្បីរៀបចំសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រកបដោយជោគជ័យ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់ជោគជ័យរួមនៃ "ឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២" ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ; សក្តិសមជាសសរស្តម្ភសំខាន់ក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិចិន - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួង
ការពារជាតិចិន លោក Wei Fenghe។ (រូបថត៖ VOV)
បន្ទាប់នោះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើការបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; អនុវត្តន៍យន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ ចំពោះបញ្ហាទាក់ទិននឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាថា ការដោះស្រាយត្រូវចាប់ផ្ដើមពី កម្រិតយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដោយសន្តិវិធី និងឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា ទស្សនៈ ដ៏ឥតងាករេរបស់វៀតណាមនោះគឺដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី ក្នុង ស្មារតីគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយ បញ្ហានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS); អនុវត្តន៍យ៉ាង ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិរបស់ ភាគីនានានៅ  សមុទ្រខាងកើត (COC) ឲ្យាមានប្រសិទ្ធភាព ជាក់ស្ដែង ស្របតាម ច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ