រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទមកសាកសួរសុខទុក្ខប្រជាអ្នកនេសាទខេត្ត Quang Ngai
|
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទមកសាកសួរសុខទុក្ខប្រជាអ្នកនេសាទខេត្ត Quang Ngai (Image: VOV) |
Vovworld-នាព្រឹកថ្ងៃទី៦កក្កដារដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមលោក Cao Duc Phat បានមកឃុំ Binh Chau ស្រុក Binh Son ជួបសំណេះ
សំណាលជាមួយប្រជាអ្នកនេសាទដែលចូលរួមអាជីវកម្មនៅដំបន់សមុទ្រ Hoang
Sa។ រដ្ឋមន្ត្រី Cao Duc Phat បានឲ្យដឹងថា នាពេលខាងមុខរដ្ឋាភិបាលនឹងមាន
កម្មវិធីផ្ដល់ឥណទានជាមួយការប្រាក់អនុគ្រោះ១%ក្នុងមួយឆ្នាំជួយឧបត្ថម្ភអ្នក
នេសាទដំឡើងសំបក់ដែកទៅនេសាទឆ្ងាយឆ្នេរសមុទ្រ។ ចំពោះនាវាសំបក់ឈើ
មានការប្រាក់៣%ក្នុងមួយឆ្នាំក្នុងរយៈពេល១១ឆ្នាំ ក្នុងនោះឆ្នាំដំបូងមិនត្រូវសង់ការ
ប្រាក់ទេ។ រដ្ឋមន្ត្រី Cao Duc Phat បានលើកច្បាស់ថា៖
“យើងខ្ញុំកំណត់គឺជួយឧបត្ថម្ភដម្លើងនាវាសំបក់ដែកដើម្បីប្រជាជនរកស៊ីប្រកបដោយប្រសិទ្ធភាពជាង។ គោលការណ៍របស់រដ្ឋាភិបាលគឺជួយឧបត្ថម្ភឲ្យប្រជាជននៅកំរិតខ្ពស់បំផុត។ អំពីប្រាក់ក៏ដូចជាថវិការរដ្ឋដើម្បីអនុវត្តគោលនយោបាយនេះបានត្រៀមជាស្រេច៕”