រដ្ឋមន្ត្រីក្រសួងនគរបាលជួបសន្ទនាជាមួយគណៈប្រតិភូសហគ្រាសជាន់ខ្ពស់ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន
|
រដ្ឋមន្ត្រីក្រសួងនគរបាលជួបសន្ទនាជាមួយគណៈប្រតិភូសហគ្រាសជាន់ខ្ពស់ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន |
(VOV)_នារសៀលថ្ងៃទី២៦សីហា នៅទីក្រុងហាណូយឧត្តមសេនីយ៍ទោ To Lam
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយគណៈប្រតិភូសហគ្រាស
ជាន់ខ្ពស់ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានដឹកនាំដោយលោក Michael Michalak
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រ
សួងនគរបាលវៀតណាម បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុង
អភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ។ រីឯ លោក Michael Michalak វាយតំលៃខ្ពស់ចំពោះ
ការអភិវឌ្ឍន៍ខ្លាំងក្លា ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក
នាពេលកន្លងទៅ បរិយាកាសវិនិយោគនៅវៀតណាមត្រូវបានកែលំអរជាច្រើន។
លោកក៏បានបង្ហាញគោលបំណងបើកទូលាយវិនិយោគ និងអភិវឌ្ឍន៍យូរអង្វែង
នៅវៀតណាម នាពេលខាងមុខនេះ៕