រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមនិងទីប្រឹក្សាសន្តិសុខ
|
រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម (anninhthudo.vn) |
Vovworld-នារសៀលថ្ងៃទី៣០មករានៅទីស្ដីការក្រសួងនគរបាលវៀតណាម
នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបសន្ទនា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius។ នៅពិធីនេះ
រដ្ឋមន្ត្រី Tran Dai Quang បានជូនពរឯកអគ្គរដ្ឋទូតអាមេរិក Theodore Osius សំរេចល្អ
បេសសកម្មការងារនៅវៀតណាម រួមចំណែកពង្រឹងនិងពង្រិកទំនាក់ទំនងរវាង
ប្រទេសទាំងពីរលើគ្រប់វិស័យ។
នារសៀលថ្ងៃដដែល រដ្ឋមន្ត្រី Tran Dai Quang បានទទួលជួបសន្ទនាជាមួយលោក
Michael Center ទីប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ នៅទី
នេះ រដ្ឋមន្ត្រី Tran Dai Quang បានសង្កត់ធ្ងន់ថា នាពេលខាងមុខ បណ្ដាអង្គភាពមាន
សមត្ថកិច្ចនៃក្រសួងនគរបាលវៀតណាមនិងគណៈកម្មាកាសន្តិសុខសុវត្ថិភាពអង្គការ
សហប្រជាជាតិបានសហការជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពការពារសន្តិសុខសុវត្ថិ
ភាពសំរាប់បុគ្គលិកនិងទីស្ដីការស្ថាប័នអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។
លោករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសហការការងារ បង្កើន
ចែករំលែកព័ត៌មានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីបហុភាគីធានាសន្តិសុខ
សុវត្ថិភាពកម្មវិធីនិងសកម្មភាពរបស់អង្គការសហប្រជាជាតិដែលវៀតណាមជា
សមាជិក៕