រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាឯកអគ្គរដ្ឋទូតចិននិងថៃ
(VOVWORLD) /  
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនលោក Kong Xuan You (VOV) |
Vovworld-នារសៀលថ្ងៃទី២មេសា ថ្លែងមតិនៅពិធីទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Kong Xuan You មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូត នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀត
ណាមយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយ
បក្ស រដ្ឋាភិបាលនិងប្រជាជនចិន។
មុននោះនៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong ក៏បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនលោក Kong Xuan
You ផងដែរ។ អគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់រាល់ការរួម
ចំណែកជាក់ស្ដែងរបស់ឯកអគ្គរដ្ឋទូតក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់
ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងចិននិងវៀតណាម។ រីឯ ឯកអគ្គរដ្ឋទូត
Kong Xuan You បានថ្លែងអំណរគុណថ្នាក់ដឹកនាំបក្ស រដ្ឋនិងស្ថាប័នទាក់ទិននានារបស់វៀតណាមបានបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតសំរេចល្អ
អាណត្តិបេសកកម្មរបស់ខ្លួន។
នារសៀលថ្ងៃដដែលក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំ
នៅវៀតណាមលោក Panyarak Poolthup ទទួលបេសកកម្មការងារនៅវៀតណាម
រដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃក្នុងប៉ុន្មានឆ្នាំកន្លងមកលើគ្រប់វិស័យបានពង្រឹងនិងពង្រីក
ដោយឥតឈប់ឈរ រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ស្ថិរភាពចីរភាពនៃ
ប្រទេសទាំងពីរ។ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នទាក់ទិនរបស់ថៃបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ពិសេសគឺកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានស្ថានភាពបទល្មើសឆ្លងដែន៕
-VOVWORLD