រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបអនុប្រធានទទួល បន្ទុកគោលនយោបាយសាធារណៈនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google

(VOVWORLD) - លោក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលស្វាគមន៍ហើយ បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះមាន Google ដើម្បីសហប្រតិបតិ្តការបណ្ដាក់ទុនដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។ 
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបអនុប្រធានទទួល បន្ទុកគោលនយោបាយសាធារណៈនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google - ảnh 1 នាយឧត្តមសេនីយ៍ លោក To Lam (ខាងស្ដាំ) និងអនុ ប្រធានទទួលបន្ទុកគោលនយោបាយនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៤ ខែសីហា នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបជាមួយអនុ ប្រធានទទួលបន្ទុកគោលនយោបាយនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius។ នាយឧត្តមសេនីយ៍លោក To Lam បានសង្កត់ធ្ងន់ថា Google ជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ដោយមានបទពិសោធន៍ជា ច្រើនលើវិស័យផ្គត់ផ្គង់សេវាកម្មនិងផលិតផលទាក់ទិនដល់អ៊ីនធឺណិត។ លោក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលស្វាគមន៍ហើយ បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះមាន Google ដើម្បីសហប្រតិបតិ្តការបណ្ដាក់ទុនដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។ លោកបានលើកសំណើរថា នាពេលខាងមុខ ក្រសួង នគរបាលវៀតណាមនិង Google នឹងបន្តស្រាវជ្រាវពង្រីកសកម្មភាពសហប្រតិ បតិ្តការលើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ផងដែរ។

        ជាការឆ្លើយតប អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈនិង ទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius បានសម្ដែងនូវគោល បំណងថា Google នឹងបន្តសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយអង្គ ភាពសមត្ថកិច្ចនានានៃក្រសួងនគរបាលវៀតណាម តាមនោះរួមចំណែកទៅក្នុង ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកអោយកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ