រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Eurozone បានប្រជុំនៅ Athens

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Eurozone បានប្រជុំនៅ Athens - ảnh 1
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Eurozone បានប្រជុំនៅ Athens (dddn.com.vn)

          Vovworld-នាថ្ងៃទី១មេសា បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដំបន់ចាយ​ប្រាក់
​អឺរ៉ូបានប្រជុំនៅទីក្រុង Athens (ក្រិច) ដើម្បីពិភាគ្សាអំពីការដោះទុនកញ្ចប់ឧបត្ថម្ភ
ហិរញ្ញវត្ថុសំរាប់ក្រិចនិងរបៀបបញ្ឈប់កញ្ចប់ជួយឧបត្ថម្ភសំរាប់ព័រទុយហ្គេ។ នៅ
កិច្ចប្រជុំនេះ បេសកជនទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប
(EU) Olli Rehn បានចាត់ទុកថា ត្រូវកត់សម្គាល់សញ្ញាកាត់បន្ថយអត្រា​បាត់​អាជីព​
នៅព័រទុយហ្គេ។ វាបានសឲ្យឃើញថាការខំប្រឹងប្រែងរបស់ព័រទុយហ្គេកំពុង​ដើរ
ចំទិស។ ស្ដីពីសេដ្ឋកិច្ចក្រិច ក្នុងឋានៈជាអធិបតីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ
ហូឡង់ Jeroen Dijsselbloem បានឲ្យដឹងថា កិច្ចប្រជុំនឹងប្រមូលផ្ដុំទៅ​លើការដោះ
ទុនកញ្ចប់ជួយឧបត្ថម្ភទី២សំរាប់ក្រិចដោយផ្អែកទៅលើរបាយការណ៍របស់ម្ចាស់
បំណូលរួមមានមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ធនាគារ​កណ្ដាលអឺរ៉ុប (ECB) និង
គណៈកម្មាធិការអឺរ៉ុប (EC)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ