រដ្ឋមន្ត្រីយុត្តិធម៌របស់ជប៉ុនទៅកាន់វិហារ Yasukuni

(VOVworld)-នាថ្ងៃទី១៨តុលា រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោក Mitsuhide Iwaki បាន
ទៅកាន់វិហារ Yasukuni ក្នុងឪកាសពិធីបុណ្យរដូវស្លឹកឈើជ្រុះ។​កាយវិការ នេះបានប្រព្រឹត្តទៅបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe អញ្ជើញផ្ញើ គ្រឿងសំណែនទៅកាន់វិហារនេះ។ លោក Mitsuhide Iwaki ជាសមាជិកដំបូងក្នុង គណៈរដ្ឋមន្ត្រីថ្មីរបស់លោក Abe ទស្សនាវិហា Yasukuni ជាមូលហេតុមួយក្នុង ចំណោមមូលហេតុបង្កភាពតានតឹងការទូតរវាងជប៉ុនជាមួយប្រទេសជិតខាងនៅ ទ្វីបអាស៊ីមួយចំនួន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោគ Iwaki
បានសង្កត់ធ្ងន់ថា ការទៅទស្សនាវិហារនេះរបស់លោក គឺសម្តែងនូវការគោរព ចំពោះជនពលីជីវិតក្នុងសង្គ្រាមតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ