រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP

(VOVWORLD) - នាថ្ងៃទី ៨ ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (AEM ៥១) កិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី ៧ រវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូចំនួន ៦ ប្រទេសទៀត រួមមានឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន    នូវែលសេឡង់ អូស្ត្រាលី និងចិន ដែលបានប្រារព្ធឡើងនៅទីក្រុងបាងកកប្រទេសថៃ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូ ពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP (រូបថត៖ vov.vn)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីនានាបានពិភាក្សាអំពីដំណោះស្រាយជាក់លាក់មួយចំនួនដើម្បីតម្រង់ទិសដៅសម្រាប់ដំណាក់កាលចរចានាពេលខាងមុខ រួមមានការបន្តបង្ហាញការប្តេជ្ញាចិត្តនយោបាយក្នុងការជំរុញការបញ្ចប់ការចរចា; ផ្តល់ការបញ្ជាណែនាំដល់      គណៈប្រតិភូចរចានៃបណ្តាប្រទេសដទៃទៀតដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តផ្នែនយោបាយ នៅក្នុងដំណើរការចរចាជាពិសេសឥរិយាបថដែលអាចបត់បែនបានក្នុងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់; តម្រង់ទិសដៅរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនក្នុងវិស័យដូចជាការបើកទីផ្សារទំនិញនិងការវិនិយោគជាដើម។

គួរបញ្ជាក់ថាវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាជាប់គាំងខាងគោលនយោបាយសំដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងលើវិស័យជាច្រើន។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែកញ្ញាប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសម័យចរចាលើកិច្ចព្រមព្រៀង RCEP លើកទី ២៨ នៅទីក្រុង Da Nang។ នេះត្រូវបានចាត់ទុកថាជាសម័យចរចាចុងក្រោយមុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាស៊ាននៅដំណាច់ឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ