រដ្ឋមន្ត្រី ការពារប្រទេសអាមេរិក leon Panetta បានទៅបំពេញទស្សនកិច្ចនៅ Afganistan
នាថ្ងៃទី 14 មិនា រដ្ឋមន្ត្រី ការពារប្រទេសអាមេរិក leon Panetta បានទៅបំពេញទស្សនកិច្ចនៅ Afganistan ក្នុងស្ថានភាពទំនាក់ទំនងរវាង ប្រទេសទាំងពីរកំពុងកើតតានតឹង បន្ទាប់ពីការដុតគម្ពីកូរ៉ាន់ នៅមូលដ្ឋានយោធាអាមេរិក និង ទាហានអាមេរិកម្នាក់បានបាញ់សម្លាប់ជនស៊ីវិលអាហ្វាហ្គានិស្ថានចំនួន 16នាក់នៅ ។ រដ្ឋមន្ត្រី ការពារប្រទេសអាមេរិក leon Panetta សង្កត់ធ្ងន់ថា៖ រឿងហេតុពោលខាងលើនេះ បានដាក់ចេញនូវរាល់ការលំបាក់សាក់ល្បងជាច្រើន ចំពោះបេសកកម្មរបស់អាមេរិកនៅ Afganistan ។អាមេរិកនឹងមិនអោយមានរឿងបុគ្គលនាមួយដែលធ្វើអោយជះឥទ្ធិពលទៅដល់ការខំប្រឹងប្រែងតស៊ូរួមទេ។ តាមគំរោង រដ្ឋមន្ត្រី ការពារប្រទេសអាមេរិក leon Panetta នឹងមានជំនួបសន្ទនាជាមួយ ប្រធានាធិបតី Afganistan hamid Karzai និងមន្ត្រីមួយចំនួនទៀតផង។
នាថ្ងៃនេះដែរ រដ្ឋមន្ត្រីការពារប្រទេសអាលឺម៉ង់ Thomas De Maiziere ក៏បានមកដល់Afganistan។ លោក Thomas De Maiziere ក៏មានគំរោង ជួបសន្ទនាជាមួយ ប្រធានាធិបតី Afganistan hamid Karzai និងសមភាគី ប្រទេសម្ជាស់ផ្ទះ Abdul Rahim Wardakផងដែរ៕