រដ្ឋមន្ត្រី Pham Binh Minh ចូលរួមបណ្ដាសន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN
នាថ្ងៃទី 2 មេសា នៅរាជធានីភ្នំពេញ (កម្ពុជា) បានប្រព្រឹត្តិទៅ បណ្ដាសន្និសីទ រដ្ឋមន្ត្រី
ការបរទេស ASEAN ( AMM) ក្រុមប្រឹក្សារសហគន៍មនយោបាយ -សន្តិសុខ ASEAN
( APSC) និងក្រុមប្រឹក្សារសម្របសម្រួល ASEAN ( ACC) ។នៅបណ្ដាសន្និសីទ នេះ
បណ្ដា រដ្ឋមន្ត្រីការបរទេស បានឯកភាពថា ASEANត្រូវបន្តម្ឆាស់ការ រួមវិភាគ ទាន ចូលក្នុងសន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងដំបន់ ពង្រីក តួនាទីរបស់បណ្ដាឧបករណ៏ សហប្រតិបត្តិការនយោបាយ -សន្តិសុខនាបច្ចុប្បន្ន នៅ
ក្នុងដំបន់។ ចូលរួមបណ្ដាសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Binh Minh បានចែករំលែកទស្សនះរបស់វៀតណាម និងរួមចំណែកយ៉ាងសកម្មចូលក្នុង
បណ្ដាបញ្ហាអាទិភាពរបស់ ASEAN ពិសេសគឺ បង្កើនសាមគ្គីភាព កសាងសហគម
ពង្រីកតួនាទីសំខាន់របស់ ASEAN ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចស
ហប្រតិបត្តិការនៅក្នុងដំបន់ ជាដើម…។
|
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (internet) |
អំពីបញ្ហាលើសមុទ្រខាងកើត រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖ សន្តិភាព ស្ថិរភាពនិងសន្តិសុខនៅសមុទ្រខាងកើត ដែលក្នុងនោះមានសន្តិសុខ និងសុវត្ថិភាព
នាវាចរណ៏ ជាគោលបំណង និងផលប្រយោជន៏រួមរបស់ដំបន់ និងប្រទេសទាំងឡាយ បណ្ដាភាគីទាក់ទិនត្រូវដោះស្រាយបញ្ហាប្រជែងដណ្ដើមដោយសន្តិវិធី ប្រតិបត្តិតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ 1982 (UNCLOS) អនុវត្តយ៉ាងពេញលេញ សេចក្តីថ្លែងការណ៍ អាស៊ាន-ចិន ស្តីពី ក្រមប្រតិបត្តិនៃបណ្តា
ភាគីនៅសមុទ្រខាងកើត ហៅកាត់ថា (DOC) និងឈានទៅកសាង ក្រមសិលធម៏សំរាប់ភាគីនានា នៅសមុទ្រខាងកើត ហៅកាត់ថា៖COCយ៉ាងឆាប់ៗ៕