រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបសន្ទនាជាមួយនាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។

រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបសន្ទនាជាមួយនាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។ - ảnh 1
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបសន្ទនាជាមួយនាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។

        VOV-នាថ្ងៃទី៣មេសានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម
នាយឧត្តម​សេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាម​បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Bortnikov នាយកស្ថាប័ន​សន្តិសុខសហព័ន្ធរុស្ស៊ីដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់
ពីថ្ងៃទី២ដល់ថ្ងៃទី៤មេសា។ រដ្ឋមន្ត្រី Phung Quang Thanh បានវាយតំលៃខ្ពស់ដំណើរ​ទស្សនកិច្ចការងាររបស់គណៈប្រតិភូនិងជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹង
បង្កើន​ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេស
ទាំងពីររវាងក្រសួងការពារប្រទេសវៀតណាមនិងស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី។
នៅពិធី​ទទួលជួបសន្ទនាភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការសំដៅបង្កើនកិច្ច
សហប្រតិបត្តិការរួមចំណែករក្សាសន្តិភាពសន្តិសុខក្នុងដំបន់និងលើពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ