រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តរជាតិនានា

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ សីហា ជូនដំណឹងថា រដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក Rex Tillerson នឹងជួបពិភាក្សាអំពីស្ថានភាពនាបច្ចុប្បន្ននៃទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោន នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីននាចុងសប្ដាហ៍នេះ។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តរជាតិនានា - ảnh 1 រដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ) និងសមភាគីអាមេរិកលោក Rex Tillerson (រូបថត៖ AFP/TTXVN)

(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ សីហា ជូនដំណឹងថា រដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក Rex Tillerson នឹងជួបពិភាក្សាអំពីស្ថានភាព នាបច្ចុប្បន្ននៃទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោន នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីននាចុងសប្ដាហ៍នេះ។ រដ្ឋមន្រ្តីទាំង២រូបនេះបាន សន្ទនាតាមទូរស័ព្ទក្នុងកាលៈទេសៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតនៅកំរិតទាបមិនធ្លាប់មានតាំងពី មុនមក ហើយគ្រោះថ្នាក់ណាស់។ ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា លោក Lavrov និងលោក Tillerson បានឯកភាពិភាក្សាអំពីបញ្ហាសំខាន់នានា ដែលក្នុង នោះមានស្ថានភាពនៃទំនាក់ទំនងទ្វេភាគីក្នុងជំនួបនៅខាងក្រៅវេទិកាតំបន់អំពីសន្តិសុខនៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ នៅទីក្រុងម៉ានីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ