រដ្ឋមន្រ្តីការបរទេសអាមេរិកត្រឡប់មកតំបន់មជ្ឈឹមបូព៌ាវិញសំដៅជម្រុញដំណើការចរចារសន្តិភាព

រដ្ឋមន្រ្តីការបរទេសអាមេរិកត្រឡប់មកតំបន់មជ្ឈឹមបូព៌ាវិញសំដៅជម្រុញដំណើការចរចារសន្តិភាព - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (រូបថតៈAP)

(VOVworld)-នាថ្ងៃទី៣កញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោ​ក​John Kerry បានមាន
ជំនួបចរចារមានចរិតលក្ខណៈស្ថាបនាក្នុងរយៈពេល២ម៉ោង ជាមួយបណ្តាអ្នកចរចារ
កំពូលរបស់ប៉ាឡេស្ទីន សំដៅពិភាក្សាអំពីទំនាក់ទំនងជាមួយអ៊ីស្រអ៊ែល។ នេះជា
ជំនួបចរចារដើមដំបូងរបស់លោក Kerry ជាមួយអ្នកចរចារប៉ាឡេស្ទីន គិត តាំងពី
ពេលវ៉ាសីនតោន ត្រូវឈរនៅខាងក្រៅ នៃបណ្តាកិច្ចចរចារអំពីកិច្ចព្រមព្រៀងឈប់​បាញ់នៅតំបន់ហ្គាហ្សានាខែកក្កដាមុននេះ។

        នាថ្ងៃដដែល លោក​John Kerry បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយ នាយក
រដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក Benjamin Netayahu ដើម្បីសម្តែងការព្រួយបារម្ភ​អំពីផែន
ការរបស់រដ្ឋហ្សីបបានប្រើដីទន្ទ្រានកាន់កាប់នៅត្រើយខាង លិចំនួន៤រយហិកតា សំដៅកសាងទីប្រជុំជន។ ក្នុងជំនួបនេះ លោកបានអំពាវនាវ ឲ្យអ៊ីស្រាអ៊ែលពិនិត្យ
មើលការបញ្ចប់ផែនការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ