រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់អ៊ីស្រាអែលដើម្បីជួយដំណើរសន្តិភាពមជ្ឈឹមបូព៌ា

រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់អ៊ីស្រាអែលដើម្បីជួយដំណើរសន្តិភាពមជ្ឈឹមបូព៌ា - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry (រូបថតៈ AP)


(VOVworld)-នាថ្ងៃទី៣១មិនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន ទៅកាន់មជ្ឈឹមបូព៌ាក្នុងបំណងជួយសង្រោះដំណើរការចរចារសន្តិភាពរវាងអ៊ីស្រា អែលជាមួយប៉ាឡេស្ទីនដែលកំពុងប្រឈមមុខនឹងនិន្នាការបែកបាក់ ខណៈពេល
ដែល នៅសេសសល់ការខ្វែងគំនិតជាច្រើន។ មកដល់អ៊ីស្រាអែល លោក John
Kerry បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ក្នុងរយៈពេល២ម៉ោង។ បន្ទាប់នោះ លោក​បានមានជំនួបជាមួយ ប្រធានក្រុមចរ
ចារប៉ាឡេស្ទីនលោក Saeb Erakat។

        គោលដៅនៃដំណើរទស្សនកិច្ចនេះរបស់លោក John Kerry គឺសំដៅដាស់ តឿន
អ៊ីស្រាអែលអនុវត្តន៍កិច្ចព្រមព្រៀង ស្តីពីការដោះលែងទណ្ឌិតប៉ាឡេស្ទីនចំនួន២៦
នាក់។

        ក្នុងពេលនោះ មន្រ្តីប៉ាឡេស្ទីនឲ្យដឹងថា នឹងរង់ចាំលទ្ធផលនៃដំណើរ ទស្សន
កិច្ចរបស់លោក Kerry ដែលទាក់ទិនដល់ក្រុមទណ្ឌិតប៉ាឡេស្ទីន ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ