រដ្ឋមន្រ្តីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅកម្ពុជា
(VOVworld) - នាយប់ថ្ងៃទី២៥ មករា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry
បានអញ្ជើញទៅកាន់រាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរទស្សនកិច្ចក្នុងរយៈពេល២
ថ្ងៃនៅកម្ពុជាសំដៅបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។លោក
Kerry គ្រោងនឹងជួបចរចារជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
កម្ពុជាលោក ហោ ណាំហុង ហើយជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីសម្ដេច
តេជោ ហ៊ុន សែន។តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកថា
លោក Kerry នឹងពិភាគ្សាអំពីកិច្ចសហប្រតិបតិ្តការទ្វេភាគីនិងសន្និសីទជាន់ខ្ពស់
ពិសេសរវាងអាមេរិកជាមួយសហគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
នាពេលខាងមុខនៅ Sunnylands អាមេរិក ព្រមទាំងបញ្ហាសេដ្ឋកិច្ចនិងស្ថានភាព
នយោបាយទៀតផង៕