រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងទៅកាន់ Gruzia និង Ukraine មុននឹងសន្និសីទ កំពូល NATO

រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងទៅកាន់ Gruzia និង Ukraine មុននឹងសន្និសីទ កំពូល NATO - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (រូបថត៖AP)

(VOVworld) - នាថ្ងៃទី៥ កក្កដា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា
រដ្ឋមន្រ្តីការបរទេសលោក John Kerry គ្រោងនឹងទៅកាន់ Gruzia និង Ukraine មុននឹង
សន្និសីទកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងសប្ដាហ៍
នេះនៅប៉ូឡួញ។រដ្ឋមន្រ្តីលោក Kerry នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី ប្រធានា
ធិបតី ក៏ដូចជាថ្នាក់ដឹកនាំនៃគណៈបក្សប្រឆាំងនៅ Gruzia។នៅទីនេះ លោក Kerry
នឹងប្រកាសអាមេរិកគាំទ្របំណងប្រាថ្នាទ្វីបអឺរ៉ុប-អាត្លង់ទិក របស់ Gruzia ទាក់ទិន
ដល់ការដែលប្រទេសនេះមានគោលបំណងចង់ចូលរួម NATO និងសហភាពអឺរ៉ុប
 (EU)។បន្ទាប់ពីចាកចេញពី Gruzia លោក Kerry នឹង ទៅកាន់ក្រុងកៀវដើម្បីជួប
ពិភាគ្សាជាមួយប្រធានាធិបតីនិងនាយករដ្ឋមន្រ្តី Ukraine អំពីការខំប្រឹងប្រែងធ្វើជា
អ្នកសម្របសម្រួលសំដៅឆ្ពោះទៅដំណោះ ស្រាយមួយសំរាប់ជំលោះនៅតំបន់ប៉ែក
ខាងកើតប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ