រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទៅទស្សនកិច្ចហ្វីលីពីន
(VOVworld)-នាថ្ងៃទី១៧ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានទៅ
កាន់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហ្វីលីពីន។ប្រធានា ធិបតីហ្វី
លីពីនលោក Benigno Qquinoទី៣និងរដ្ឋមន្រ្តីការបរទេសលោក John Kerry បាន
មានជំនួបពិភាក្សាបើកទូលាយនិងស៊ីជំរៅលើទំនាក់ទំនងទ្វេភាគី ជាក់ស្តែងក្នុង
វិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិការសន្តិសុខ។ ជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំទាំង
ពីររូបនេះ ក៏បាននិយាយដល់ទំនាក់ទំនងរវាងប្រជាជននៃ ប្រទេសទាំងពីរ រួម
ទាំងបញ្ហាជួយឧបត្ថម្ភមនុស្សធម៌និងសហការទប់ទល់នឹង គ្រោះធម្មជាតិ។
|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ជាមួយសមភាគីហ្វីលីពីន
លោក Albert del Rosario (រូបថតៈ dantri.vn)
|
មុននោះក្នុងថ្ងៃដ៏ដែល ក្នុងជំនួបសន្ទនាជាមួយសមភាគីហ្វីលីពីនលោក
Albert del Rosario លោក John Kerry បានជូនដំណឹងថា វ៉ាស៊ីតោននឹងផ្តល់ កញ្ចប់ជួយឧបត្ថម្ភថ្មីមានប្រាក់ចំនួន៤០លានដុល្លារអាមេរិក សម្រាប់ជួយកង កម្លាំងសន្តិសុខហ្វីលីពីន។
ក៏ក្នុងថ្ងៃ១៧ធ្នូ ថ្លែងមតិក្នុងសន្និសីទកាសែត១នៅទីក្រុងម៉ានីល លោក
Kerry អះអាងថា ក្នុងតំបន់ហោះហើរយោធាលើសមុទ្រHoa Tung មិនគប្បីដំ
ណើរការ ហើយចិន”ត្រូវស្ងប់អារម្មណ៌រាល់សកម្មភាពប្រហាក់ប្រហែលក្នុង
តំបន់ទៀតឡើយ”៕