|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry
(រូបថតៈ vietnamplus.vn) |
(VOVworld)- បន្ទាប់ពីជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡែស្ទីនក្នុង
រយៈ២ថ្ងៃ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerryបានប្រកាសនាថ្ងៃទី៤មករា
ថា ដំណើរការចរចារសន្តិភាពមជ្ឈឹមប៉ូព៌ាទទួលបានភាពចំរើនជឿនលឿនមួយចំនួន
ដោយឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រប់ខ័ណ្ឌ សំដៅកំណត់ទិសដៅ
សម្រាប់បណ្តាកិច្ចចរចារជាបន្តទៀត។
ប៉ុន្តែ លោក John Kerry ក៏ពិនិត្យដែរថា អ្នកចរចារអ៊ីស្រាអែលនិងប៉ាឡែស្ទីន ត្រូវធ្វើដំណើរឆ្ងាយទើបនឹងសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌធ្វើជាទិសដៅ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។
តាមផែនការ ក្នុងថ្ងៃទី៥មករា លោក John Kerry ទៅអារ៉ាបប៊ីសាអ៊ូឌិត និង
Jordan ដើម្បីចលនាប្រទេសទាំងពីរនេះខំប្រឹងប្រែងជម្រុញការ ចុះហត្ថលេខា
កិច្ចព្រមព្រៀងសន្តិភាពមជ្ឈឹមបូព៍ា៕