រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមលោក Ngo Xuan Lich ទទួលជួបគណៈប្រតិភូដឹកនាំដោយអគ្គលេខាធិការអាស៊ាន

(VOVWORLD) - នៅជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានជម្រាបថា ដើម្បីត្រៀមរៀបចំអោយអាណត្តិជាប្រធានអាស៊ាននាឆ្នាំ ២០២០ នោះ ចាប់ពីចុងឆ្នាំ២០១៨ គណៈកម្មាធិការជាតិវៀតណាមអំពីអាស៊ានឆ្នាំ២០២០ ត្រូវបានដាក់អោយធ្វើសកម្មភាព ហើយត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីខ្លឹមសារ ពិធីការ ក៏ដូចជាធានាអំពីហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខនិងសុវត្ថិភាព។ 
រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមលោក Ngo Xuan Lich ទទួលជួបគណៈប្រតិភូដឹកនាំដោយអគ្គលេខាធិការអាស៊ាន - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២៦ ខែសីហា នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានទទួលជួបជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាននិងក្រុមការងារដែលកំពុងមកបំពេញ ទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានជម្រាបថា ដើម្បីត្រៀមរៀបចំអោយអាណត្តិជាប្រធានអាស៊ាននាឆ្នាំ២០២០ នោះ ចាប់ពីចុងឆ្នាំ២០១៨ គណៈកម្មាធិការជាតិវៀតណាមអំពីអាស៊ានឆ្នាំ២០២០ ត្រូវបានដាក់អោយធ្វើសកម្មភាព ហើយត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីខ្លឹមសារ ពិធីការ ក៏ដូចជាធានាអំពីហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខនិងសុវត្ថិភាព។ ក្រសួង ការពារជាតិវៀតណាម ក៏បានអនុវត្តការងារត្រៀមរៀបចំអោយការទទួលតួនាទី ជាប្រធានកិច្ចប្រជុំខាងការពារជាតិ យោធារបស់អាស៊ាននាឆ្នាំ២០២០ផង ដែរ។ វៀតណាមមានគោលបំណងចង់ទទួលបានការជួយឧបត្ថម្ភខាងជំនាញរបស់ គណៈលេខាធិការអាស៊ានក្នុងការទទួលរៀបចំកិច្ចប្រជុំ ADMM និង ADMM+ នាឆ្នាំ២០២០។

        ជាការឆ្លើយតប លោក Lim Jock Hoi បានអះអាងថា នឹងជួយឧបត្ថម្ភយ៉ាង សកម្មដល់វៀត ណាមក្នុងបញ្ហាទាក់ទិននានា នៅពេលដែលវៀតណាមចូលកាន់ តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ តាមនោះ រួមចំណែកកសាងសហគមន៍ អាស៊ានអោយបានរឹងមាំ បង្កើនកិច្ចសហប្រតិបតិ្តការជាពិតប្រាកដលើគ្រប់វិស័យ ដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់និងលើពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ