រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក

(VOVWORLD) - លោកនាយ ឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានសម្ដែងនូវ គោលបំណងថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតអាមេរិកបន្តមានការរួម វិភាគទានដ៏សកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមជាមួយ ស្ថាប័នសមត្ថកិច្ចនានារបស់អាមេរិកអំពីបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ លោកនាយ ឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានសម្ដែងនូវ គោលបំណងថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតអាមេរិកបន្តមានការរួម វិភាគទានដ៏សកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមជាមួយ ស្ថាប័នសមត្ថកិច្ចនានារបស់អាមេរិកអំពីបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ។

        ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានអះអាងថា នឹងជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័នសមត្ថកិច្ចនានារបស់អាមេរិក ដោយចាត់ទុកនេះជាកត្តា សំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តនិងជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីអោយកាន់តែមានប្រសិទ្ធភាព ជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍហើយនាំមកនូវផលប្រយោជន៍ពិតៗសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ