រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី - ảnh 1
ឧត្តមសេនីយ៍ឯក To Lam (ខាងឆ្វេង)រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនិងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីមហា ផ្ទៃម៉ាឡេស៊ីលោក Ahmad Zahid Hamidi (រូបថត៖Vietnam+)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីមហាផ្ទៃ
ម៉ាឡេស៊ីលោក​ Ahmad Zahid Hamidi ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរ
បាលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅម៉ាឡេស៊ី។នាថ្ងៃទី៧ មិថុនា នៅរដ្ឋធានីគួឡាឡាំពួ គណៈប្រតិភូ ជាន់ខ្ពស់នៃ
ក្រសួងនគរបាលវៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ ខ្ពស់នៃក្រសួង
មហាផ្ទៃម៉ាឡេស៊ី។នៅទីនេះ រដ្ឋមន្រ្តីលោក To Lam បានសង្កត់ធ្ងន់ថា នាពេលកន្លង
ទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង ម៉ាឡេស៊ីត្រូវបានថែរក្សានិង
មានការបោះជំហានសកម្មលើគ្រប់វិស័យ ជាពិសេស គឺក្រោយពីរដ្ឋាភិបាលទាំងពីរ
ចេញសេចក្ដីថ្លែងការណ៍រួមស្ដីអំពីក្របខ័ណ្ឌទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ បង្កើត
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងសហប្រតិបតិ្តការ លើគ្រប់វិស័យរវាងប្រទេសទាំង
ពីរ ក្នុងនោះកិច្ចសហប្រតិបតិ្តការលើវិស័យ នយោបាយនិងសន្តិសុខជាសសរ
ស្នូល។ស្ដីអំពីទិសដៅសហប្រតិបតិ្តការរវាងក្រសួងទាំងពីរនាពេលខាងមុខ ភាគី
ទាំងពីរ បានឯកភាពថា នឹងបង្កើនការចែករំលែកព័ត៌មាន សហការបង្ការប្រឆាំង
បទល្មើស ជាពិសេសគឺព័ត៌មានស្ដីអំពីបទល្មើសភេរវកម្ម បទល្មើសឆ្លងដែន និង
បទល្មើសបច្ចេកវិទ្យាខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ