រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់

(VOVworld) - ចាប់ពីថ្ងៃទី២ កក្កដា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Tran Dai​Quangសមាជិកការិយាល័យនយោបាយ​ និង
ជារដ្ឋមន្រ្តីក្រសួងនគរបាល បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស
អាល្លឺម៉ង់។នៅទីនេះ គណៈប្រតិភូវៀតណាមបានមានជំនួបចរចារជាមួយគណៈប្រតិភូ
ជាន់ខ្ពស់នៃស្ថាប័នសម្របសម្រួលសន្តិសុខ នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំ
ដោយឧបការីលោក Gunter Heiss។

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ - ảnh 1
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួង នគរបាលវៀតណាមក្នុងជំនួបចរចារជាមួយ
គណៈប្រតិភូជាន់ខ្ពស់ នៃស្ថាប័នសម្របសម្រួលសន្តិសុខនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់


នៅជំនួបចរចារនេះ ភាគីទាំង២បាន​ឯកភាពបណ្ដាវិធានការបង្កើនទំនាក់ទំនងរវាង
ក្រសួងនគរបាលវៀតណាម ជាមួយស្ថាប័នអនុវត្តច្បាប់នៃអាល្លឺម៉ង់ ក្នុងវិស័យផ្លាស់
ប្ដូរព័ត៏មាន ចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលកម្មាភិបាលជាដើម។លោក
Tran Dai Quang បានជូនដំណឹងស្ដីពីស្ថានភាព ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou
៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម ក៏ដូចជាទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រ
ខាងកើត។លោក បានស្នើររដ្ឋាភិបាលអាល្លឺម៉ង់ ឡើងសំលេងដ៏ខ្លាំងក្លាថែមទៀត
ដើម្បីគាំទ្រការតស៊ូដើម្បីយុត្តិធម៏របស់ប្រជាជនវៀតណាម ក៏ដូចជាសំណូមពរចិន បញ្ឈប់អំពើរំលោភលើអធិបតេយ្យភាពដែនដីរបស់វៀតណាម។លោក Gunter Heiss សំដែងការចែករំលែកដ៏ជ្រាលជ្រៅ និងគាំទ្រការផ្ដួចផ្ដើមគំនិតរបស់វៀតណាម គឺ
ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ច្បាប់
អន្តរជាតិ និងអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ