រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារនៅខេត្ត Kham Muon ប្រទេសឡាវ

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ នាថ្ងៃទី ១១ ខែកុម្ភៈ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល អាញ្ជើញទៅបំពេញទស្សនកិច្ចការងានៅខេត្ត Kham Muon។ 
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារនៅខេត្ត Kham Muon ប្រទេសឡាវ - ảnh 1 លោកនាយឧត្តមសេនីយ៍ To Lam និងគណប្រតិភូបានទៅទស្សនាមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang ស្រុក Nong Bok

លោកនាយឧត្តមសេនីយ៍ To Lam និងគណប្រតិភូបានទៅទស្សនាមណ្ឌលអនុស្សាវរីយ៍លោកប្រធាន ហូជីមិញនៅភូមិ Xieng Vang ស្រុក Nong Bok ដែលជាទីកន្លែងរក្សាទុកនូវរូបថត និងវត្ថុតាង ដែលពាក់ព័ន្ធនឹងពេលវេលាដែលលោកប្រធានហូជីមិញបានធ្វើសកម្មភាពបដិវត្តនៅឡាវមុនពេលបង្កើតបក្ស ។  លោករដ្ឋមន្រ្តី To Lam បានអះអាងថា មណ្ឌលអនុស្សាវរីយ៍នេះគឺជានិមិត្តរូបនៃស្មារតីសាមគ្គីភាពប្រយុទ្ធ ទំនាក់ទំនងមិត្តភាពដ៏មហិមារវាងប្រជាជាតិវៀតណាម និងឡាវ។

នៅក្នុងជំនួបជាមួយប្រជាអាណិកជនវៀតណាមនៅខេត្ត Kham Muon នោះ លោករដ្ឋមន្រ្តី To Lam បានស្នើឲ្យប្រជាអាណិកជនបន្តសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងជីវភាពរស់នៅឲ្យកាន់តែសម្បូរធូធា និងសុភមង្គល; បង្កើនការបង្រៀន និងសិក្សាភាសាវៀតណាមដល់ជំនាន់ក្រោយៗ រួមចំណែក អភិរក្សវប្បធម៌ប្រពៃណីរបស់វៀតណាម;  រស់នៅដោយសុខដុមរមនា គោរពទំនៀមទម្លាប់ និងច្បាប់របស់ប្រទេសសាមី។

នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី To Lam និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលបានអញ្ជើញទៅដាក់កម្រងផ្ដា អុជធូបទានរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធាន Xuphanuvong នៅវិមាន Xuphanuvong និងយុទ្ធជន ឡាវ  - វៀតណាម នៅទីរួមខេត្ត Tha Khet។

ប្រតិកម្មទៅវិញ

ផ្សេងៗ