រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែលអង់គ្លេសចូលរួម CPTPP

(VOVWORLD) - នៅថ្ងៃទី ១ ខែកុម្ភៈ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Elizabeth Truss បានប្រកាសថា ប្រទេសនេះបានដាក់ពាក្យជាផ្លូវការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាតំបន់ពាណិជ្ជកម្មសេរី មានខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ១១ ស្រូបយក ១/៣ នៃ GDP សកល។
រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែលអង់គ្លេសចូលរួម CPTPP - ảnh 1រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Truss កាន់សំណុំឯកសារដាក់ពាក្យសុំចូលរួមជាមួយ CPTPP (ប្រភព៖ Nikkei Asian Review) 

សំណើរនេះត្រូវបានដាក់ចេញចំពេលគម្រប់ ១ឆ្នាំ នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អង់គ្លេស លោកស្រី Elizabeth Truss បានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែល ចក្រភពអង់គ្លេសចូលរួម CPTPP ផងដែរ៖ “ចក្រភពអង់គ្លេសមានសេចក្តីរីករាយណាស់នៅពេលដែល វៀតណាមមានការគាំទ្រយ៉ាងខ្លាំងសម្រាប់ការចូលរួមរបស់អង់គ្លេសនៅក្នុងតំបន់ពាណិជ្ជ កម្មសេរីដ៏សំខាន់ដូចជា CPTPP នេះ។ ហើយនៅក្នុងយុគសម័យនេះ ខណៈពេលដែលមានប្រទេសខ្លះមាននិន្នាការការពារពាណិជ្ជកម្ម ប៉ុន្តែយើងរួមគ្នាប្តេជ្ញាធ្វើពាណិជ្ជកម្មសេរី។ ចក្រភពអង់គ្លេសនឹងចូលរួមជាមួយដៃគូដែលមានគំនិតដូចវៀតណាម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច តាមរយៈពាណិជ្ជកម្មសេរី នាំមកនូវការរំពឹងទុកដ៏ពិសេសជាច្រើន ក្នុងបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩។

សូមគូសបញ្ជាក់ថានៅថ្ងៃទី ១ ខែកុម្ភៈ ចក្រភពអង់គ្លេសដាក់ពាក្យជាផ្លូវការមួយ ដើម្បីចូលរួមជាមួយ CPTPP ដែលបានក្លាយជាប្រទេសដំបូង ក្រៅប្រទេសជាសមាជិកស្ថាបនិក ដែលបានដាក់ពាក្យសុំចូលរួមកិច្ចព្រមព្រៀងនេះ។ CPTPP ចូលជាធរមានចាប់ពីឆ្នាំ ២០១៨ ក្នុងនោះមានប្រទេសជាសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់   ប៉េរូ សិង្ហបុរី និងវៀត ណាម។ វិស័យពាណិជ្ជកម្មសេរីនេះត្រូវបានប៉ាន់ប្រមាណថា ស្រូបយក ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ