រដ្ឋសភាកម្ពុជានិតិកាលទី ៥ ជ្រើសតាំងគណៈថ្នាក់ដឹកនាំថ្មី


រដ្ឋសភាកម្ពុជានិតិកាលទី ៥ ជ្រើសតាំងគណៈថ្នាក់ដឹកនាំថ្មី - ảnh 1
រដ្ឋសភាកម្ពុជានិតិកាលទី ៥ ជ្រើសតាំងគណៈថ្នាក់ដឹកនាំថ្មី (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ សីហា រដ្ឋសភាកម្ពុជានិតិកាលទី​៥ បានដំណើរការ
កិច្ច ប្រជុំវិសមាញ្ញដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មីតាមកិច្ចព្រមព្រៀងដែលគណៈបក្ស
ប្រជាជនកម្ពុជា (CPP) កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន
នាខែទៅមិញ។ ក្រៅពីការដែល សម្តេច ហេង សំរឹន របស់ CPP នៅកាន់ដំណែងធ្វើ
ជាប្រធានរដ្ឋសភា អនុប្រធាន CNRP លោក គឹម សុខា ត្រូវបានជ្រើសតាំងធ្វើជា
អនុប្រធានរដ្ឋសភាទី ១។ លោក ងួល ញិល ដែលជាសមាជិកនៃ  CPP ទទួលកាន់ ដំណែងធ្វើជាអនុប្រធានរដ្ឋសភាទី ២។ រដ្ឋសភាកម្ពុជាក៏បានជ្រើសតាំងប្រធាននៃ គណៈកម្មាធិការជំនាញរបស់រដ្ឋសភាចំនួន ១០ និងអនុម័តលើសមាសភាពដោយ គ្រប់គ្រាន់នៃបណ្ដាគណៈកម្មាធិការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ