រដ្ឋសភាកម្ពុជាអនុម័តសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី

រដ្ឋសភាកម្ពុជាអនុម័តសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី - ảnh 1
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន


(VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន១១៣/១១៧ រដ្ឋសភាកម្ពុជា នាថ្ងៃ
ទី៩មេសា បានបោះឆ្នោតអនុម័តជាឯកឆ័ន្ទសមាសភាពនៃគណៈកម្មាធិការ ជាតិ
រៀបចំការបោះឆ្នោត (NEC) ថ្មី ដោយមានសមាជិកចំនួន៩នាក់។  NEC ទើបនឹងបាន
អនុម័តតាមសំណើររបស់គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច និងគណៈ
បក្សសង្រ្គោះជាតិ​(CNRP) ប្រឆាំង។ គណៈបក្សនីមួយៗមានសមាជិក ចូលរួម NEC
ចំនួន៤នាក់ ហើយសមាជិកទី៩ ជាអ្នកអព្យាក្រិត ដែលបានឧទ្ទេស នាមតាមកិច្ច
ព្រមព្រៀងរវាងគណៈបក្សទាំងពីរ។ ហើយសមាជិកទាំង៩នាក់នេះ ពុំមែនជាសមា
ជិករបស់គណៈបក្សនយោបាយណាមួយទៀតឡើយ​គឺក្លាយទៅជា សមាជិករបស់
NEC អព្យាក្រិត។

        តាមការពិនិត្យរបស់មជ្ឈដ្ឋានអ្នកវិភាគថា ការដែល CPP និង CNRP បាន អនុ
ម័តរួមគ្នា សមាសភាព NEC ថ្មីនេះ នឹងរួមចំណែកធានាស្ថិរភាពស្ថានភាពនយោ​បាយនៅកម្ពុជានាពេលខាងមុខ។​តាមផែនការ គណៈកម្មាធិការនេះនឹង បង្ហាញ
មុខនាថ្ងៃទី១៣មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ