រដ្ឋសភាក្រិកអនុម័តលើពង្រាងថវិការឆ្នាំ២០១៥
|
រដ្ឋសភាក្រិក (រូបថតៈAFP/TTXVN ) |
(VOVworld)-នាព្រឹកថ្ងៃទី៨ធ្នូ រដ្ឋសភាក្រិកបានអនុម័តលើពង្រាងថវិការថ្មីឆ្នាំ
២០១៥ ដោយទទួលបានសម្លេងគាំទ្រចំនួន១៥៥និងសម្លេងប្រឆាំងចំនួន១៣៤។
តាមពង្រាងថវិការថ្មីនេះ សេដ្ឋកិច្ចក្រិក គ្រាន់តែទទួលបានល្បឿនកំណើនសេដ្ឋ
កិច្ចចំនួន២,៩% ក្នុងពេលនោះឧិនភាពថវិការនឹងថយចុះត្រឹម០,២%នាឆ្នាំខាងមុខ។ មជ្ឈដ្ឋានក្រិកបានចាត់ទុកនេះជាជ័យជំនះ១ដោយសាររាល់ការជជែកអំពីថវិការ
ឆ្នាំ ២០១៥ ធ្លាប់ជាការគំរាមកំហែងថា ប្រទេសនេះនឹងស្ថិតឆ្ងាយពីកម្មវិធីជួយ
ឧបត្ថម្ភ។ ប៉ុន្តែម្ចាស់បំណុលរបស់ក្រិកគឺគណៈកម្មការអឺរ៉ុប (EC) ធនាគាកណ្តាល
អឺរ៉ុប (ECB)និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានចាត់ទុកថា តួលេខដែលបាន
នាំចេញក្នុងពង្រាងថវិការ២០១៥របស់ Athens គឺបរានុម័តពេក៕