រដ្ឋសភាកូរ៉េខាងត្បូងសម្រេចពេលវេលាបោះឆ្នោតកាត់ទោសប្រធានាធិបតី

រដ្ឋសភាកូរ៉េខាងត្បូងសម្រេចពេលវេលាបោះឆ្នោតកាត់ទោសប្រធានាធិបតី - ảnh 1
រដ្ឋសភាកូរ៉េខាងត្បូងសម្រេចពេលវេលាបោះឆ្នោតកាត់ទោសប្រធានាធិបតី (VNA)


(VOVworld) – នាថ្ងៃទី ៨​ ធ្នូ រដ្ឋសភាកូរ៉េខាងត្បូងបានសម្រេចដំណើរការបោះ
ឆ្នោតស្តីពីការកាត់ទោសប្រធានាធិបតី លោកស្រី Park Geun-hye នៅសម័យប្រ
ជុំនៅម៉ោង ១៤ ថ្ងៃទី ១៩ ធ្នូ ខាងមុខ។​ តាមច្បាប់ សំណូមពរកាត់ ទោសត្រូវទទួល
បានសម្លេងគាំទ្ររបស់សមាជិកសភាយ៉ាងហោចណាស់ចំនួន ២ រយនាក់ ដោយ
ហេតុនេះ ភាគីប្រឆាំងត្រូវបំផុសចលនាសម្លេងគាំទ្រយ៉ាងហោច ណាស់ចំនួន
២៨ ពីសមាជិកសភានៃគណៈបក្ស Saenuri ដែលកំពុងកាន់អំណាច។ ប្រសិនបើ
ឯកសារពោលខាងត្រូវបានអនុម័ត នាយករដ្ឋមន្ត្រី Hwang Kyo Ahn នឹងទទួល
កាន់អំណែងជាប្រធានាធិបតីជំនួសឲ្យលោកស្រី Park។ ក្នុងព្រឹត្តិការណ៍ទាក់ទិន
មួយទៀត​ នាថ្ងៃដដែល​របាយការណ៍វាយតំលៃសេដ្ឋកិច្ចប្រចាំខែឬ​ហៅថា «សៀវ
ភៅខៀវ» ដែលក្រសួងហិរញ្ញវត្ថុបានប្រកាស បានវាយតំលៃថា៖ ស្ថានភាពនយោ
បាយបច្ចុប្បន្ននៅប្រទេសនេះអាចរារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ