រដ្ឋសភាកែសម្រួលកម្មវិធីនៃសម័យប្រជុំលើកទី ៧ ក្នុងនោះ​បំពេញបន្ថែមខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាល

(VOVWORLD) - តាមនោះ ដាក់បញ្ជូលខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយឧត្តមសេនីយ៍ To Lam ដែលត្រូវបានមជ្ឈិមឧទ្ទេសនាមសម្រាប់រដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋអាណត្តិ ២០២១-២០២៦។
រដ្ឋសភាកែសម្រួលកម្មវិធីនៃសម័យប្រជុំលើកទី ៧ ក្នុងនោះ​បំពេញបន្ថែមខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាល - ảnh 1រដ្ឋសភាបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយឧត្តមសេនីយ៍ To Lam (រូបថត៖ VNA)

នារសៀលថ្ងៃទី ២១ ឧសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានបកស្រាយលិខិតកែសម្រួលកម្មវិធីនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ តាមនោះ ដាក់បញ្ជូលខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយ ឧត្តមសេនីយ៍ To Lam ដែលត្រូវបានមជ្ឈិមឧទ្ទេសនាមសម្រាប់រដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋអាណត្តិ ២០២១-២០២៦។

លិតខិតបានចែងច្បាស់ថា ផ្អែកលើ ប្បញ្ញត្តិ ការពិចារណា និងសំណើររបស់លោកនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ជូនសមាជិកសភាពិចារណានិងអនុម័តកែសម្រួលរបៀបវារៈនៃកិច្ចប្រជុំ បំពេញបន្ថែមខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាល។ ខ្លឹមសារនេះនឹងត្រូវអនុវត្តន៍រួមជាមួយខ្លឹមសាររៀបចំកម្មាភិបាលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋក្នុងសម័យប្រជុំនារសៀលថ្ងៃទី២១ ឧសភា និងព្រឹកថ្ងៃស្អែក (២២ ឧសភា)។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោតអនុម័តលើការកែសម្រួលកម្មវិធីសម្រាប់សម័យប្រជុំលើកទី៧ ដោយមានសមាជិកចំនួនចំនួន ៤៦៨/៤៦៩ បានបោះឆ្នោតគាំទ្រ (ស្មើនឹង ៩៦,១% នៃចំនួនសមាជិកសរុប)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ