រដ្ឋសភាកៀហ្ស៊ីស៊ីស្ថានផ្តល់សច្ចាប័នលើការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី

(VOVWORLD) - រដ្ឋសភាជាតិកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតផ្តល់សច្ចា ប័នតែងតាំងលោក Sadyr Zhaparov  ធ្វើជានាយករដ្ឋមន្រ្តី ដោយ ហេតុនេះបានបញ្ចប់ភាពទំនេរនៃអំណាចនៅក្នុងប្រទេស អាស៊ីកណ្តា លមួយនេះ។
រដ្ឋសភាកៀហ្ស៊ីស៊ីស្ថានផ្តល់សច្ចាប័នលើការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី - ảnh 1 លោក Sadyr Zhaparov  ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្រ្តីថ្មីនៃកៀហ្ស៊ីស៊ីស្ថាន (រូបថត៖ CAPITAL/TTXVN)

នាថ្ងៃទី ១០ ខែតុលា រដ្ឋសភាជាតិកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតផ្តល់សច្ចាប័នលើការជ្រើសតាំង លោក Sadyr Zhaparov  ធ្វើជានាយករដ្ឋមន្រ្តី ដោយហេតុនេះបានបញ្ចប់ភាពទំនេរនៃអំណាចនៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ដែលកំពុងស្ថិតនៅក្រោមភាពវឹកវរក្រោយពីការបោះឆ្នោតនាថ្ងៃទី ៦ ខែតុលាកន្លងមក។

លោក Sadyr Zhaparov  អាយុ ៥១ ឆ្នាំ ត្រូវបានដោះលែងពីពន្ធនាគារដោយក្រុមអ្នកគាំទ្រនភពេលដែលលោកត្រូវបានជាប់ឃុំឃាំងពីបទចាប់ចំណាប់ខ្មាំងតាំងពីឆ្នាំ ២០១៣ ។ គួរបញ្ជាក់ថានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាននឹងរក្សាតំណែងរបស់សមាជិកគណៈរដ្ឋមន្ត្រីនាបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរ លោក Sadyr Zhaparov   ក៏បានប្រកាសថាប្រទេសរុស្ស៊ីនឹងនៅតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កៀហ្ស៊ីស៊ីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ