រដ្ឋសភាគុយបាជ្រើសតាំងប្រធានរដ្ឋ

(VOVWORLD) - ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៧៩ សំឡេង លើសំលេងសរុប ចំនួន ៥៨០ សំឡេង ប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Díaz - Canel Bermúdez  ត្រូវបានរដ្ឋសភាប្រទេសនេះជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋ ជាគោរម្យងារថ្មីដែលត្រូវបានរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩ ស្តារឡើងវិញនិងកំណត់ជាប្រមុខរដ្ឋគុយបា។

រដ្ឋសភាគុយបាជ្រើសតាំងប្រធានរដ្ឋ - ảnh 1 ប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Díaz - Canel Bermúdez  ត្រូវបានជ្រើសតាំងធ្វើជាប្រធានរដ្ឋគុយបា

ក្នុងសម័យប្រជុំវិសាមញ្ញកាលពីថ្ងៃទី ១០ ខែតុលា រដ្ឋសភាគុយបាបាន ជ្រើសតាំងអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa ធ្វើជាអនុប្រធានរដ្ឋដោយទទួលបានសំឡេងគាំទ្រចំនួន ៥៦៩ លើ ៥៨០ សំឡេង។ ប្រមុខរដ្ឋគុយបាលោក Miguel Díaz បានអះអាងថាលោកបានផ្លាស់ប្តូរជោគវាសនារបស់គុយបាក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក      ព្រមទាំងបណ្តុះបណ្តាលជំនាន់មនុស្សបដិវត្តថ្មីជាច្រើន ហើយ«នាពេលប្ចុប្បន្នប្រទេសជាតិសន្យាថានឹងធ្វើឲ្យរីកលូតលាស់និងអភិវឌ្ឍន៍បញ្ញានិងទេពកោសល្យដែលបដិវត្តបានកសាងឡើង»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ