រដ្ឋសភាគុយបាអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនិងកំណត់គោលដៅសេដ្ឋកិច្ច

(VOVWORLD) -បន្ទាប់ពីរយៈពេលមួយសប្តាហ៍ធ្វើការនៅគណៈកម្មាធិការនោះ សម័យប្រជុំពេញអង្គរដ្ឋសភាគុយបា (វដ្តទី ២ អាណត្តិទី ៩) ដែលបានប្រព្រឹត្តិទីក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ បានពិភាក្សា និងអនុម័តលើការធ្វើកំណែទម្រង់ចុងក្រោយនៃសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនាឆ្នាំខាងមុខ។
រដ្ឋសភាគុយបាអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនិងកំណត់គោលដៅសេដ្ឋកិច្ច - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គរដ្ឋសភាគុយបា (រូបថត៖ EPA//EFE)

មស័យប្រជុំនេះមានវត្តមានលេខាទី ១ គណបក្សកុម្មុយនិស្តគុយបា លោក Raúl Castro និងប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី លោក Miguel Díaz – Canel។ នៅទីនេះ លេខាធិការនៃក្រុមប្រឹក្សារដ្ឋ និងជាំសមាជិកនៃគណៈតាក់តែង រដ្ឋធម្មនុញ្ញ Homero លោក Acosta បានបកស្រាយអំពីសំណើរស្ដីពីការផ្លាស់ប្ដូរសេចក្ដីព្រាងនៃឯកសារច្បាប់មូលដ្ឋាននេះ ដោយផ្នែកលើ សារធារណៈមតិចំនួន ជាង១,៧ លាននាក់ ក្នុងរយៈពេល ៣ ខែពិគ្រោះយោបល់ ។ សេចក្តីព្រាងនេះត្រូវបានអនុម័តដោយមានអត្រាស្រុះចិត្តគំនិតលើសលុប ដោយមានការផ្លាស់ប្ដូរចំនួន ៧៦០ ចំណុចបើធៀបនឹងសេចក្ដីព្រាងដើម អំពីបញ្ហាជាមូលដ្ឋានដូចជាគោលដៅឈានទៅសង្គមកុម្មុយនីស ការបញ្ជាក់អំពីតួនាតីជាអ្នកដឹកនាំនយោបាយរបស់គណបក្សកុម្មុយនិស្ត ការបញ្ចូលវិទ្យាសាស្ត្រទៅក្នុងកត្តាគ្រឹះស្ថាននៃសេដ្ឋកិច្ច រចនាសម្ព័ន្ធរដ្ឋ ក៏ដូចជាបញ្ហាសង្គមជាក់ស្ដែងដូចជា៖ ទស្សនៈអំពីគ្រួសារ អាពាហ៍ពិពាហ៍ បញ្ហាពលករ ការចំណូល និងកិច្ចការពារបរិស្ថានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ