រដ្ឋសភាជប៉ុនបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា រដ្ឋសភាជប៉ុនបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋ អាមេ រិក ដែលបានកាត់បន្ថយពន្ធ យោងតាមសំណើរចំពោះផលិតផលកសិកម្មនិងឧស្សាហកម្ម។
កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជប៉ុនដើម្បីអនុម័តនាថ្ងៃទី ៩ ខែធ្នូ នាពេលខាងមុខ។ យោងតាមកិច្ចព្រមព្រៀងនេះ ជប៉ុននឹងកាត់បន្ថយដំណើរពន្ធ ៣៨.៥ ភាគរយ លើសាច់គោរបស់អាមេរិកដល់ ៩ ភាគរយ ព្រមទាំងនោះលុបបំបាត់ឬកាត់បន្ថយពន្ធលើការនាំចូលសាច់ជ្រូករបស់អាមេរិក។ ផលិតផលមួយចំនួនទៀតដូចជាឈីស ស្រានិងម្សៅក៏នឹងអាចចូលទីផ្សារជប៉ុនយ៉ាងងាយស្រួលផងដែរ។ សហរដ្ឋអាមេ រិក ក៏នឹងលុបបំបាត់ឬកាត់បន្ថយពន្ធលើឧបករណ៍ធ្វើប្រឌិតមួយចំនួនក៏ដូចជាផលិតផលឧស្សាហកម្ម រួមទាំងប្រភេទនៃគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ រថភ្លើងរបស់ជប៉ុន។ ចំពោះពន្ធរថយន្តវាកំពុងស្ថិតក្នុងដំណើរការចរចា។