រដ្ឋសភាដំណើរការបែបបទលាលែងតំណែងប្រធានរដ្ឋសភានិងប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ

រដ្ឋសភាដំណើរការបែបបទលាលែងតំណែងប្រធានរដ្ឋសភានិងប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ - ảnh 1
រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្ដីសំរេចចិត្តស្ដីអំពីការលាលែងតំណែងជាប្រធានរដ្ឋសភានិងប្រធានគណៈកម្មាធិការបោះឆ្នោតជាតិរបស់លោក Nguyen Sinh Hung

(VOVworld) – តាមលទ្ធផលបោះសន្លឹកដែលត្រូវបានប្រកាសនារសៀលថ្ងៃទី៣០
មិនា សមាជិកសភាបានអនុម័តលើសេចក្ដីសំរេចចិត្តស្ដីអំពីការលាលែងតំណែងជា
ប្រធានរដ្ឋសភាវៀតណាម និងប្រធានគណៈកម្មាធិការបោះឆ្នោតជាតិរបស់លោក
Nguyen Sinh Hung។
នាព្រឹកថ្ងៃនេះដែរ រដ្ឋសភា បានពិភាគ្សាអំពីបញ្ហា មួយចំនួនដែលមានយោបល់
ខុសគ្នានៃសេចក្ដីពង្រាងឯកសារច្បាប់ចុះហត្ថលេខា ចូលរួម និងអនុវត្តន៍សន្ធិ
សញ្ញាអន្តរជាតិ(ធ្វើវិសោធនកម្ម)។ ស្ដីអំពីទំនាក់ទំនងរវាងសន្ធិសញ្ញាអន្តរជាតិ
ជាមួយច្បាប់នៅក្នុងប្រទេស សមាជិក សភាបានចាត់ទុកថា ច្បាប់វៀតណាមមិន
កំណត់ច្បាស់មុខងារនៃមាត្រាសន្ធិសញ្ញា អន្តរជាតិក្នុងទំនាក់ទំនងជាមួយប្រព័ន្ធ
ឯកសារច្បាប់ឡើយ។ក្នុងករណីដែលឯកសារ ច្បាប់បទបញ្ញាតិនិងសន្ធិសញ្ញា
អន្តរជាតិបានកំណត់ខុសគ្នាអំពីបញ្ហារួម គឺអាចយល់ថា មាត្រាសន្ធិសញ្ញាឈរ
នៅខាងក្រោមរដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ