រដ្ឋសភាថ្មីរបស់ក្រិកសច្ចាប្រណិធានទទួលដំណែង

រដ្ឋសភាថ្មីរបស់ក្រិកសច្ចាប្រណិធានទទួលដំណែង - ảnh 1
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (AFP)

        Vovworld-នាថ្ងៃទី៥កុម្ភៈ រដ្ឋសភាអណត្តិថ្មីរបស់ក្រិកបានធ្វើសច្ចា​ប្រណិធាន
និងដំណើរការសម័យប្រជុំដំបូងគិតតាំងពីការបោះឆ្នោតសកលនាថ្ងៃទី២៥មករា
មក ជាលើកដំបូងគណបក្សឆ្វេងនិយមកាន់អំណាចនៅក្រិកគិត​តាំង​ពីសង្គ្រាម
លោកលោកទី២មក។ សម័យប្រជុំដោយនាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras
លើកឡើង សំដៅវាយតំលៃដំណោះស្រាយសំរាប់វិបត្តិបំណុល​របស់ក្រិកដែលជា
ប្រធានបទសំខាន់ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីក្រិកនិងមន្ត្រី​អឺរ៉ុបក្នុងប៉ុន្មានថ្ងៃ
កន្លងមក។

        ខណៈពេលនោះ នាថ្ងៃដដែល នៅជំនួបសន្ទនាដំបូងសំដៅស្វែងរកកិច្ច​ព្រម
ព្រៀងជាមួយម្ចាស់បំណុលរបស់ក្រិក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis
Varoufakis និងសមភាគីអាល្លឺម៉ង់ Wolfgang Schaueuble ដែលមិន​ទទួល​បានការស្រុះ
ចិត្តគំនិតឡើយ។ លោក Schaeuble បានចាត់ទុកថា ការ​កាត់​បន្ថយបំណុលនា
បច្ចុប្បន្នមិនសំខាន់ឡើយ ទន្ទឹមនឹងនោះរំលឹកឡើងវិញ​សំណើរជួយឧបត្ថម្ភក្រិក
ពង្រឹងប្រព័ន្ធពន្ធនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ