រដ្ឋសភាន័រវេសគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម
|
រដ្ឋសភាន័រវេសគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម |
(VOV)_ក្នុងដំណើរទស្សនកិច្ចនៅន័រវេស នាថ្ងៃទី២២ កញ្ញា គណប្រតិភូរដ្ឋសភា វៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien មាន
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងក្រសួង ស្ថាប័នរបស់ន័រវេស។ នៅក្នុងជំ
នួបធ្វើការជាមួយអនុប្រធានរដ្ឋសភាន័រវេស លោក Svien Roald Hansen អនុប្រធាន
រដ្ឋសភាលោក Phung Quoc Hien បានអះអាងថា៖វៀតណាមគាំទ្រ និងធ្វើជាស្ពានត
ភ្ជាប់ទំនាក់ទំនងជាមួយរវាងន័រវេសជាមួយអាស៊ាន និងស្នើអោយន័រវេសគាំទ្រវៀត
ណាម ចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០
-២០២១។ ភាគីវៀតណាមក៏មានគោលបំណងថាន័រវេសបន្តរក្សាទុនODA សំរាប់វៀត
ណាមផងដែរ។
នៅក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុន័រវេស លោកស្រី Siv Jensen
ភាកីទាំងពីរបានឯកភាពថា៖ត្រូវលើកទឹកចិត្តអង្គភាពអាជីវកម្មន័រវេសវិនិយោគ
និងធ្វើអាជីវកម្មនៅវៀតណាម៕