រដ្ឋសភាបោះឆ្នោតជ្រើសរើសអនុប្រធានរដ្ឋសភាចំនួនពីររូប
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជូនពរអនុប្រធានរដ្ឋសភាពីររូប |
(VOVworld)-រដ្ឋសភាវៀតណាមមានអនុប្រធានរដ្ឋសភាចំនួនពីររូបនិងសមាជិក ផ្សេងចំនួន៧នាក់ទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្មីជាផ្លូវការ។ បេក្ខជន
ទាំង៩រូបនេះ សុទ្ធតែជាសមាជិកមជ្ឈឹមបក្ស។ តាមលទ្ធផលរាប់សន្លឹក ឆ្នោតទើប
នឹងបានប្រកាសនៅក្នុងសម័យប្រជុំព្រឹកថ្ងៃទី៥មេសានេះគឺ នាយឧត្តម សេនីយ៍ Do
Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម និងអតីតប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិង ថវិការរបស់រដ្ឋ
សភាលោក Phung Quoc Hien បានជាប់ឆ្នោតមុខដំណែងអនុប្រធានរដ្ឋសភា។ ក្រៅ
ពីនោះ បេក្ខជនចំនួន៧រូបទៀតបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភាផងដែរ។
បន្ទាប់មក រដ្ឋសភាក៏បានអនុម័តនូវសេចក្តីសម្រេចចិត្តបញ្ជាក់អំពីលទ្ធផល នៃការបោះឆ្នោតអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភា។
ក្នុងព្រឹកថ្ងៃទី៥មេសានេះដែរ សមាជិកសមាជិការសភាបានបោះឆ្នោត អនុ
ម័តលើគម្រោងច្បាប់សារព័ត៌មាន(ធ្វើវិសោធនកម្ម)និងច្បាប់ស្តីពីកុមារ ដោយទទួល
បានការស្រុះចិត្តគំនិតខ្ពស់ផងដែរ៕