រដ្ឋសភាបញ្ចប់មុខតំណែងនាយករដ្ឋមន្រ្តីចំពោះលោក Nguyen Xuan Phuc
(VOVWORLD) - សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ចប់មុខតំណែងនាយករដ្ឋមន្រ្តី ត្រូវបានអនុម័តដោយទទួលបានសម្លេងគាំទ្រជិត៩៣%ផងដែរ។
បណ្ដាតំណាងបោះឆ្នោតលើការបញ្ចប់មុខតំណែងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលចំពោះ
លោក Nguyen Xuan Phuc។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២ មេសា នៅសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ ប្រធានរដ្ឋវៀតណាមបានរាយការណ៍ជូនរដ្ឋសភា ពីការបកស្រាយបំភ្លឺ ទទួលយកមតិ យោបល់របស់សមាជិកសភាអំពីការបញ្ចប់មុខតំណែងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ បន្ទាប់ពីការពិភាក្សាតាមក្រុមៗ រដ្ឋសភាបានអនុវត្តន៍លើការបញ្ចប់មុខតំណែងនាយក រដ្ឋមន្រ្តីរដ្ឋាភិបាលដោយការបោះឆ្នោតសម្ងាត់។
សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ចប់មុខតំណែងនាយករដ្ឋមន្រ្តី ត្រូវបានអនុម័តដោយទទួលបានសម្លេងគាំទ្រជិត៩៣%ផងដែរ។
គួរជម្រាបបន្ថែមទៀតថា លោក Nguyen Xuan Phuc នៅតែបន្តអនុវត្តន៍មុខងារ ភារកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល រហូតដល់ពេលប្រគល់ជូននាយករដ្ឋមន្រ្តី បន្ទាប់។
តាមការគ្រោងទុក រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្មីនាថ្ងៃទី៥ មេសា៕