រដ្ឋសភាបានកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤
(VOVWORLD) - បន្តសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ នៅរសៀលថ្ងៃទី ៩ វិច្ឆិក រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រជាង ៩០%។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
អាស្រ័យហេតុនេះ រដ្ឋសភាបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៤ គឺ ៦-៦.៥%។ យោងតាមសេចក្តីសម្រេចចិត្ត កំណើននៃឧស្សាហកម្មកែច្នៃ និងផលិតកម្មក្នុង GDP និងអត្រាកំណើនផលិតភាពការងារក្នុងឆ្នាំ ២០២៤ គឺ ២៤% និង ៤.៨-៥.៣%។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ រដ្ឋសភាសំណូមពរឲ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ការជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា...។ បន្តខិតខំកាត់បន្ថយអត្រាការប្រាក់ និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីបង្កើនលទ្ធភាពទទួលបាន និងការស្រូបយកឥណទាន។
មុននេះ នាព្រឹកមិញនេះ នៅក្នុងកិច្ចប្រជុំពិភាក្សានៅសាលប្រជុំ បញ្ហាធានាការតាំងទីលំនៅថ្មី និងបង្កើតការងារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងអាកាស យានដ្ឋានអន្តរជាតិ Long Thanh គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលតំណាងរដ្ឋសភាផ្តោតការយកចិត្តទុកដាក់។ គណៈប្រតិភូភាគច្រើនបានឯកភាពថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងជាតិដ៏សំខាន់ដែលរដ្ឋវិនិយោគ ដូច្នេះរាល់បញ្ហាទាក់ទងនឹងសិទ្ធិរបស់ប្រជាជននៅក្នុងតំបន់គម្រោង ត្រូវតែផ្តល់អាទិភាពកំពូល៕