រដ្ឋសភាបានសួរដេញដោលរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន

រដ្ឋសភាបានសួរដេញដោលរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន - ảnh 1
រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនលោក Dinh La Thang បានឆ្លើយសំនួរដេញដោលរបស់សមាជិកសមាជីការសភា (VOV)


        Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាម​និតិកាល​
ទី១៣ នារសៀលថ្ងៃទី១៨វិច្ឆិការដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹក​ជញ្ជូន​​លោក
Dinh La Thang បានឆ្លើយសំនួរដេញដោលរបស់សមាជិក​សមាជីការ​សភា។

        លោកបានឲ្យដឹងថា ផ្នែកគមនាគមន៍កំពុងដំណើរ​ការ​រៀបចំរចនាសម្ព័ន្ធឡើង
វិញលើវិស័យជាច្រើនដើម្បីបង្កើនទិន្នផលពលកម្មនិងកាត់បន្ថយប្រាក់ដឹកជញ្ជូន។
នាពេលកន្លងមក អត្រាដឹកជញ្ជូនតាមផ្លូវគោកបានថយចុះ តែតាមផ្លូវទឹក​ផ្លូវដែក
កំពុងបានកើនឡើង។ ស្ដីពីការកសាងរចនាសម្ព័ន្ធគមនាគមន៍ដើម្បី​បំរើ​ឲ្យ​ការ​
អភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋមន្ត្រី Dinh La Thang បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន មជ្ឈឹមបក្សរដ្ឋសភារដ្ឋាភិបាលកំពុងបញ្ជាផ្នែកគមនាគមន៍ អនុវត្ត
ភារកិច្ចអភិវឌ្ឍន៍លោតផ្លោះហេដ្ឋានរចនាសម្ព័ន្ធគមនាគមដោយមាន​សំណង់ទំនើប
ដើម្បីជាកំលាំងចលករជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ​ប្រទេសជាតិ។ ក្រសួង
គមនាគមន៍បានស្នើយន្តការគោលនយោបាយជាច្រើន​ដើម្បី​ទាក់តាញប្រភពកំលាំង
សង្គមជាច្រើន។ ក្នុងអំឡុង៣ឆ្នាំកន្លងមក ការចលនា​ប្រភពទុនសង្គមដែលវិនិយោគ
ក្នុងហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ទទួលបានតួ​លេខ១៦០លានលានដុង។​នេះជា
ការខំប្រឹងប្រែងដ៏ធំធេងរបស់ផ្នែកគមនាគមន៍​ក៏ដូចជាការចូលរួមរបស់អង្គភាព
អាជីវកម្មវិនិយោគិនប្រជាជនដើម្បីអនុវត្ត។”

ប្រតិកម្មទៅវិញ

ផ្សេងៗ