(VOVworld) - នាព្រឹកថ្ងៃទី១១ សីហា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម
បានបន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤០ ដោយផ្តល់មតិអំពីគំរោងច្បាប់សកម្ម
ភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។បញ្ហាធំចំនួនពីរដែលត្រូវបាន
យកមកពិភាគ្សានោះគឺការកំណត់អំពីសកម្មភាពយកសម្លេងទំនុកទុកចិត្ត បោះ
សម្លេងទំនុកទុកចិត្ត និងការកំណត់អំពីការសួរដេញដោលនិងឆ្លើយការសួរដេញ
ដោល។ស្ដីពីបញ្ហាបោះសម្លេងទំនុកទុកចិត្ត ប្រធានគណៈកម្មាធិការទទួលបន្ទុក
បញ្ហាសង្គមកិច្ចរបស់រដ្ឋសភាលោកស្រី Truong Thi Mai បានវិភាគថា៖
|
ប្រធានគណៈកម្មាធិការទទួល បន្ទុកបញ្ហាសង្គមកិច្ចរបស់រដ្ឋសភាលោកស្រី Truong Thi Mai (រូបថត៖Vietnamplus) |
“ការបោះសម្លេងទំនុកចិត្តទុកជាសិទ្ធិមួយដែលត្រូវបានកំណត់សំរាប់រដ្ឋសភា
ដោយបោះសម្លេងទំនុកទុកចិត្តចំពោះអ្នកកាន់មុខដំណែងដោយរដ្ឋសភាជ្រើស
តាំងឬសាច្ចានុម័ត។នេះជាការកំណត់នៃរដ្ឋធម្មនុញ្ញហើយត្រូវបានរក្សទុកដល់
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ដំណើរការនេះខុសប្លែកយ៉ាងពេញលេញបើប្រៀបនឹង
ការយកសម្លេងទំនុកទុកចិត្ត វាស្អិតរមួតណាស់”។
ស្ដីពីសកម្មភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន តំណាងគណៈកម្មាធិការ
ច្បាប់ នៃរដ្ឋសភាបានលើកសំណើរថា នឹងបន្តវេណច្បាប់នាបច្ចុប្បន្នដោយ
កំណត់ថា ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ស្រុក និងឃុំសុទ្ធតែមានសមត្ថកិច្ច
ឃ្លាំមើល៕