រដ្ឋសភាពិភាក្សាលើច្បាប់ចាត់តាំងរដ្ឋាភិបាលនិងច្បាប់ចាត់តាំងរដ្ឋបាលមូលដ្ឋាន
(VOVWORLD) - បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៥ ខែតុលា អង្គប្រជុំបានផ្ទៀងស្តាប់ នូវរបាយការណ៍បកស្រាយ ទទួលយក និងកែសម្រួលនូវច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវប្រការមួយចំនួន នៃច្បាប់ចាត់តាំងរដ្ឋាភិបាលនិងច្បាប់ចាត់តាំងរដ្ឋបាលមូលដ្ឋាន ព្រមទាំងពិភាក្សាតាមក្រុមអំពីគម្រោងច្បាប់ទាំងពីរនេះ។
អគ្គលេខាធិការនៃរដ្ឋសភា លោក Nguyen Hanh Phuc បង្ហាញរបាយការណ៍បកស្រាយ ទទួលយក និងកែសម្រួលនូវច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវប្រការមួយចំនួន នៃច្បាប់ចាត់តាំងរដ្ឋាភិបាលនិងច្បាប់ចាត់តាំងរដ្ឋបាលមូលដ្ឋាន |
អគ្គលេខាធិការនៃរដ្ឋសភា លោក Nguyen Hanh Phuc បានអោយដឹងថា នៅក្នុងកិច្ចប្រជុំនេះ គណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានស្នើអោយកែសម្រួលនិងបំពេញបន្ថែម នូវមាត្រមួយចំនួននៃច្បាប់រៀបចំរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋបាលមូលដ្ឋាន ដោយផ្តោតសំខាន់លើបញ្ហាកាត់បន្ថយបុគ្គលិក ជំរុញវិមជ្ឈការនិងវិសហមជ្ឈការរវាងមជ្ឈឹមនិងមូលដ្ឋាន។ លោក Nguyen Hanh Phuc មានប្រសាសន៍ថា៖ “សេចក្តីព្រាងច្បាប់ដែលបានដាក់ជូនដោយរដ្ឋាភិបាល មិនទាន់បានកំណត់កាលបរិច្ឆេទនៃសុពលភាពផ្សព្វផ្សាយនៃច្បាប់នេះនៅឡើយទេ។ ដើម្បីធានាបាននូវភាពស្ថិតស្ថេរនិងភាពស៊ីសង្វាក់គ្នាជាមួយសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ស្តីពីការចាត់តាំងរបស់រដ្ឋសភាដែលត្រូវបានដាក់ជូនរដ្ឋសភា ដើម្បីពិចារណានិងអនុម័តនៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាស្នើ អោយកំណត់កាលបរិច្ឆេទដែលមានប្រសិទ្ធិភាពនៃច្បាប់ គឺចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើមការអនុវត្ត អាណត្តិរដ្ឋាភិបាលនីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០២១ - ២០២៦ ផងដែរ”៕