រដ្ឋសភាពិភាក្សាស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីសុវត្ថិភាពស្បៀងអាហារដំណាក់កាល ២០១១-២០១៦
(VOVWORLD) -បន្តសម័យប្រជុំលើកទី ៣ នាថ្ងៃទី ៥ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីសុវត្ថិភាពស្បៀងអាហារដំណាក់កាល ២០១១-២០១៦។
រដ្ឋសភាពិភាក្សាស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីសុវត្ថិភាពស្បៀងអាហារដំណាក់កាល ២០១១-២០១៦ |
បន្តសម័យប្រជុំលើកទី ៣ នាថ្ងៃទី ៥ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីសុវត្ថិភាពស្បៀងអាហារដំណាក់កាល ២០១១-២០១៦។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្ដីពីការអនុវត្តគោលនយោបាយច្បាប់ស្ដីពីសុវត្ថិភាពស្បៀងអាហារដំណាក់កាល ២០១១-២០១៦បានសរឲ្យឃើញថា៖ ក្នុងដំណាក់កាល ២០១១-២០១៦នោះ រដ្ឋសភា រដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានមានការខិតខំប្រឹងប្រែងចេញផ្សាយឯកសារច្បាប់ឲ្យបានចំនួនច្រើន ហើយបង្កើតក្របខ័ណ្ឌច្បាប់សមស្របសម្រាប់ការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារ។ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យរដ្ឋសភាពិនិត្យមើល សម្រេចរួចរាល់យន្តការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាព និងគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃផលិតផលកសិកផលតាមទិសតម្លៃ
បន្ថែម៕