រដ្ឋសភាពិភាក្សាអំពីគោលនយោបាយពិសេសសម្រាប់ខេត្ត Nghe An និង Da Nang

(VOVWORLD) - ចំណុចថ្មីនៃសេចក្តីព្រាងនោះ គឺការបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលភ្ជាប់ ជាមួយនឹងកំពង់ផែ Lien Chieu និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang។

រដ្ឋសភាពិភាក្សាអំពីគោលនយោបាយពិសេសសម្រាប់ខេត្ត Nghe An និង Da Nang - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)
បន្តរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នៅព្រឹកថ្ងៃទី៣១ ខែឧសភា រដ្ឋសភា
វៀតណាមបានស្តាប់សំណើរ និងរបាយការណ៍ផ្ទៀងផ្ទាត់សេចក្តី ព្រាងសេចក្តីសម្រេចចិត្តដែលធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើសេចក្តីសម្រេចចិត្ត របស់រដ្ឋសភា ស្តីពីការរៀបចំសាកល្បងគំរូអាជ្ញាធរទីក្រុង និងយន្តការ និងគោល នយោបាយពិសេស មួយចំនួនដើម្បីអភិវឌ្ឍន៍ទីក្រុង Da Nang; សំណើ និងរបាយ ការណ៍ផ្ទៀងផ្ទាត់សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការនិងគោលនយោបាយពិសេសបន្ថែមសម្រាប់ការអភិវឌ្ឍខេត្ត Nghe An។
ចំណុចថ្មីនៃសេចក្តីព្រាងនោះ គឺការបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលភ្ជាប់ ជាមួយនឹងកំពង់ផែ Lien Chieu និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានចាត់ទុកថា នេះជានិន្នាការជៀសមិនរួច ហើយនឹងបង្កើតកម្លាំងចលករសម្រាប់ការ អភិវឌ្ឍគួរឲ្យកត់សម្គាល់សម្រាប់ទីក្រុង Da Nang៖
“ចំពោះតំបន់ពាណិជ្ជកម្មសេរី នៅលើពិភពលោកមានតាំងពីយូរយារណាស់មក ហើយ និងទទួលបានជោគជ័យយ៉ាងខ្លាំង។ គោលនយោបាយពិសេសនេះទទួលបាន បទពិសោធន៍អន្តរជាតិដ៏ល្អ និងតថភាពជាក់ស្ដែងនៅប្រទេសវៀតណាម។ តំបន់ ពាណិជ្ជកម្មសេរីមានចំណុចលេចធ្លោមួយចំនួន រួមទាំងការបើកទ្វារនៅនឹងកន្លែង។ ប្រសិនបើយើងមិនអាចធ្វើបែបនោះទេ ទំនងជាមិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដើម្បីទាក់ទាញការវិនិយោគបានទេ។ នេះជាកម្លាំងចលករថ្មីសម្រាប់ទីក្រុង Da Nang”។
ចំពោះខេត្ត Nghe An អង្គប្រជុំចាត់ទុកថា ការចេញសេចក្តីសម្រេចចិត្តស្តីពីការ សាកល្បងយន្តការ និងគោលនយោបាយពិសេសបន្ថែមសម្រាប់ការអភិវឌ្ឍខេត្ត Nghe An គឺជាកិច្ចការចាំបាច់។ សេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់ គោលនយោបាយ ចំនួន ៥ ក្រុមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ - ថវិការដ្ឋ; ការគ្រប់គ្រងទីក្រុង ធនធាន និង បរិស្ថាន; ការគ្រប់គ្រងការវិនិយោគ; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ការចាត់តាំងក្បាល ម៉ាស៊ីន និងរៀបចំបុគ្គលិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ