រដ្ឋសភាពិភាក្សាអំពីច្បាប់ជួយឧបត្ថម្ភខាងគតិយុត្តិ (ធ្វើវិសោធនកម្ម)និងច្បាប់ទទួលខុសត្រូវរបស់រដ្ឋ
(VOV)_បន្តកម្មវិធី សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤ នា
រសៀលថ្ងៃទី២៧តុលា សមាជិកសភាបានពិភាក្សាតាមក្រុមអំពី ច្បាប់ជួយឧបត្ថម្ភខាង
គតិយុត្តិ (ធ្វើវិសោធនកម្ម)និងច្បាប់ទទួលខុសត្រូវរបស់រដ្ឋ(ធ្វើវិសោធនកម្ម)។ ពិភាក្សា
អំពីច្បាប់ទទួលខុសត្រូវរបស់រដ្ឋ(ធ្វើវិសោធនកម្ម) សមាជិកសភាបានចាត់ទុកថា៖រដ្ឋាភិ
បាលត្រូវវាយតំលៃអោយបានម៉ត់ចត់ថែមទៀត អំពីស្ថានភាពទទួលខុសត្រូវ របស់រដ្ឋ
និងការសំណងការខូចខាតរបស់រដ្ឋ។
មុននោះ នាព្រឹកថ្ងៃទី២៧តុលា បណ្ដាសមាជិកសភាបានធ្វើការនៅសាលប្រជុំ
ស្ដាប់របាយការណ៍ស្ដីអំពីគំរោងច្បាប់គ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស គំរោងច្បាប់
ជួយឧបត្ថម្ភខាងគតិយុត្តិ (ធ្វើវិសោធនកម្ម)…លៗ៕