រដ្ឋសភាពិភាក្សាអំពីច្បាប់ភាពយន្ត (ធ្វើវិសោធនកម្ម)

(VOVWORLD) - សមាជិកសមាជិការដ្ឋសភាជាច្រើនបានលើកមតិថា ចាំបាច់ត្រូវសម្លឹងមើលភាព យន្តក្រោមជ្រុងជាផ្នែកសិល្បៈច្នៃប្រឌិតផង និងផ្នែកសេដ្ឋកិច្ចផង ព្រមទាំងដាក់ ផ្នែកឧស្សាហកម្មភាពយន្តនៅក្នុងទំនាក់ទំនងទូទៅជាមួយផ្នែកផ្សេងៗទៀតក៏ដូចជានៅក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថលផងដែរ។

រដ្ឋសភាពិភាក្សាអំពីច្បាប់ភាពយន្ត (ធ្វើវិសោធនកម្ម) - ảnh 1(រូបថត៖ VNA)
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៣ ខែតុលា រដ្ឋសភាបានស្ដាប់រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Van Hung ដែលទទួលបានការប្រគល់អំណាចរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដើម្បីបង្ហាញរបាយការណ៍ស្ដីពីសេចក្ដីព្រាងច្បាប់ភាពយន្ត (ធ្វើវិសោធនកម្ម)។
នៅពេលពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងច្បាប់ភាពយន្ត (ធ្វើវិសោធនកម្ម) នោះ សមាជិកសមាជិការដ្ឋសភាជាច្រើនបានលើកមតិថា ចាំបាច់ត្រូវសម្លឹងមើលភាព យន្តក្រោមជ្រុងជាផ្នែកសិល្បៈច្នៃប្រឌិតផង និងផ្នែកសេដ្ឋកិច្ចផង ព្រមទាំងដាក់ ផ្នែកឧស្សាហកម្មភាពយន្តនៅក្នុងទំនាក់ទំនងទូទៅជាមួយផ្នែកផ្សេងៗទៀតក៏ដូចជានៅក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថលផងដែរ។ បញ្ហាផ្សព្វផ្សាយខ្សែភាពយន្តលើ អ៊ីនធឺរណែតទទួលបានការយកចិត្តទុកដាក់ជាច្រើន។ យោងតាមបណ្ដាសមាជិកសមាជិកា រដ្ឋសភាចាត់ទុកថា ការតម្រូវឲ្យអ្នកផ្គត់ផ្គង់ខ្សែភាពយន្តលើអ៊ីនធឺរណែត ធ្វើការបែងចែកប្រភេទដោយខ្លួនឯង បង្ហាញលទ្ធផល ហើយព្រមានពីប្រភេទភាពយន្ត នីមួយៗតាមបទបញ្ញត្តិរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍នោះ គឺការងារអាច ធ្វើទៅបានតាមទិសពិនិត្យជាក្រោយ ជំនួសឲ្យការពិនិត្យជាមុនវិញ។ លោកស្រី Nguyen Thi Kim Anh សមាជិការដ្ឋសភានៃខេត្ត Bac Ninh បានលើកសំណើរថា៖
“តាមពិតទៅ ចំនួនខ្សែភាពយន្តលើអ៊ីនធឺរណែតអាចឡើងដល់រាប់សិប រាប់រយ ចំណងជើងក្នុងមួយថ្ងៃ ដែលអាចបង្កឲ្យលើសសមត្ថភាពដល់ក្រុមប្រឹក្សាវាយតម្លៃ។ ក្រុម ប្រឹក្សាវាយតម្លៃមិនអាចមើលភាពយន្តទាំងអស់បានឡើយ និង ក៏មិនអាចមើលត្រួសៗបានដែរ។ ក្រុមប្រឹក្សា វាយតម្លៃត្រឹមតែធ្វើការពិគ្រោះយោបល់ប៉ុណ្ណោះ មិនអាចតាងនាមឲ្យក្រសួងទទួល ខុសត្រូវទាំងស្រុងបានឡើយ”។
នារសៀលថ្ងៃទី២៣ ខែតុលា រដ្ឋសភាបានពិភាក្សាតាមអនឡាញអំពីរបាយ ការណ៍ការងាររបស់ប្រធានតុលាការប្រជាជនកំពូល អគ្គរដ្ឋអាជ្ញាអមតុលាការប្រជាជនកំពូល ការងារបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងអំពើល្មើស ការងារប្រតិបត្តិសាលក្រម និង ការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ