រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់

          (VOV)_​ បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម ​នីតិកាល
ទី១៣ នារសៀលថ្ងៃទី២២ ឧសភា បណ្ដាសមាជិក សមាជិកាសភា បានពិភាក្សានៅ
សាលប្រជុំ ស្ដីអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់។ ​ច្បាប់ចេញផ្សាយ
ឯកសារច្បាប់ជាគ្រឹះដ្ឋានខាងគតិយុត្តិ ក្នុងការសុក្រិតប្រព័ន្ធ​ច្បាប់វៀតណាម។ អង្គ
ប្រជុំភាគច្រើនបានស្រុះចិត្តគំនិតចំពោះការចេញផ្សាយច្បាប់ និងខ្លឹមសារជាច្រើន
 នៃសេចក្ដីព្រាងច្បាប់នេះ។ លោក Pham Tat Thang សមាជិកសភាមណ្ឌលខេត្ត 
Vinh Long បានអោយដឹងថា៖

          “ ខ្ញុំគាំទ្រផែនការ៖ ស្រុក ឃុំ បានចេញផ្សាយឯកសារច្បាប់។ ប៉ុន្តែ សេចក្ដី
​ព្រាងច្បាប់នេះ ត្រូវកំណត់អោយបានម៉ត់ចត់និងច្បាស់លាស់ថែមទៀត អំពីការ​
អនុវត្តន៍កិច្ចការនេះ។ ធ្វើយ៉ាងម៉េច ដើម្បីរដ្ឋអំណាចថ្នាក់ស្រុក ឃុំ អនុវត្តភារកិច្ច
ត្រឹមត្រូវតាមមុខងារនិងសិទ្ធិរបស់ខ្លួន។”

រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់ - ảnh 1
រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចេញផ្សាយឯកសារច្បាប់

          នាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សាតាមក្រុមៗ
 ស្ដីអំពីគំរោងច្បាប់សកម្មភាពខ្លាំមើល របស់រដ្ឋសភា និងក្រុមប្រឹក្សា​ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ